Telegram Channel
Youtube Channel
Online TV

សូផាត

រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)

ជំពូកទី១០

អ្នកស្អាងខ្លួន ដែលជូននាង ម៉ានយ៉ានទៅដោះទុក្ខសត្វ លុះអង្គុយ ចាំនាងយូរពេក ក៏មកតាមរកមើលនាងក្នុងបង្គន់ក៏មមិនឃើញ ទើបគេភ័យតក្កមា រត់មកប្រាប់ឪពុកម្ដាយនាង ជួបជុំនឹងភ្ញៀវគ្រប់គ្នាថា នាងពឹងឱ្យជូនទៅបង្គន់ ហើយ ស្រាប់តែមិនឃើញចេញពីបង្គន់មកវិញ ។
លោកអធិបតីសេនា និងញាតិកាទាំងប៉ុន្មានសង្ឃឹមថា នាងនឹងវិល ត្រឡប់មកវិញ ។ ប៉ុន្ដែសេចក្ដីសង្ឃឹមនេះ ខុសស្រឡះ ។ នាង ម៉ានយ៉ាន មិន ឃើញមកសោះពីបង្គន់ ។ លោកស្រីសង្ស័យណាស់ ក៏មបង្គាប់មនុស្សម្នាក់ រកតាមមាត់ទនេ្ល បំភ្លឺ ភ្លើងព្រោងព្រាត ។ រកមិនឃើញ ។
បនិ្ដចមនុស្សក្រៅ ផ្អើលឆោឡោឡើងថា សាម៊ីខ្លួនខាងស្រីរត់ទៅណា បាត់ ។ ខ្លះថា ឪប្រហែលនាងមិនស្រឡាញ់ប្ដីទេដឹងបានជារត់បាត់ ។ ខ្លះថា ឱក្រែងខ្មោចទឹកទាញជើងទម្លាក់ក្នុងទឹកទេដឹង !ឱ ខ្លះឆ្លើយកាត់ថា ឪកុំនិយាយផេ្ដសផ្ដាស គេកំពុងមានមង្គលមិនដែល មានកូនគេអ្នកមានពូជពង្សបានសមសក្ដិនឹងគេហើយ មេ្ដចឡើយថាមិន ស្រឡាញ់ ម្យ៉ាងទៀត ខ្មោចទឹកណាហ៊ានមកទាញមនុស្ស បនិ្ដចទៀតគង់តែ ឃើញនាងត្រឡប់មកវិញទេឱ ។
ឥតឃើញនាងមកវិញ ។ អ្នករាល់គ្នាសង្ស័យខ្លាំង នឹងនាងធ្លាក់ទឹក ។ បន្ដិចអ្នកណាប្រសប់ រាវក្នុងទឹក អ្នកណាប្រសប់បង់សំណាញ់ ទាញសំណាញ់មកបង់មួយរំពេច ។ រកនាង ម៉ានយ៉ានមិនឃើញ ។
ព្រឹកឡើងនៅផ្ទះលោកអធិបតីសេនា ដែលមនុស្សធ្លាប់តែពីម្សិល សើចញញឹមញញែម ដែលសប្បាយនឹងស្ដាប់សព្វចម្រៀងភេ្លងលេងបទយ៉ាងពិរោះ ស្រាប់តែស្រងូតស្រងាត់គ្រប់គ្នា ។ ងាកមើលទៅម្នាក់ធ្លាក់ទឹកមុខ ងាក មើលទៅម្នាក់ទៀតចេញទឹកភ្នែកសស្រាក់មើល ទៅម្នាក់ទៀតអង្គុយត្របោមក្បាលជង្គង់ទឹកភ្នែករហាម ។ អ្នកទាំងអស់សុទ្ធតែប្រយុតក្នុងចិត្ដ អាណិតអាឡេះអាល័យនាង ម៉ានយ៉ាន។ អ្នកស្រុកដឹងជាក់ថា ម៉ានយ៉ាន ស្លាប់ក្នុងទឹក ។
ម៉ានយ៉ានមិនស្លាប់ ។ វេលាដែលនាងលោតទៅក្នុងទឹកទនេ្ល មាន ទូកអ្នកនេសាទត្រីម្នាក់ក៏មមកដល់ ។ គេឃើញដូច្នេះ គេស្ទុះលោតទៅស្រងនាងភ្លាម នាងផឹកទឹកឆ្អែត សន្លប់មិនដឹងខ្លួន ។ ទើបគេប្រញាប់ប្រញាល់ឆ្លងទៅ ត្រើយម្ខាង ឯភូមិច្បារអំពៅមួយរំពេច ។​ លុះអ្នកអុំទូកមកដល់ផ្ទះគេកាលណា គេស្រែកភ្លាម
  សម្លាញ់អើយ ចុះមកជួយអញបនិ្ដច !
បន្ដិចមានប្រុសកម្លោះម្នាក់ស្ទុះចុះរហ័សពីលើផ្ទះ
  មានអាសន្នអ្វី?
  អញទៅបង់ត្រីអញឃើញព្រិលៗ មនុស្សម្នាក់លោតមុជទៅក្នុងទនេ្ល អញស្រង់រើសមក ឯងជួយអញផង យើងនឹងខំជួយយកជីវិតអ្នកនោះ ។
  ស្រីឬប្រុស ?
  អញមិនដឹងជាស្រី ឬប្រុសទេងងឹងណាស់មើលអ្វីមិនយល់ទេ ។
អ្នកទាំងពីរនាំគ្នាពពីមពពើមសែងនាងម៉ានយ៉ានឡើងលើផ្ទះ ចង្កៀងប្រទីបតូច ចាំងពន្លឺព្រិមៗ​ ក្នុងផ្ទះ អ្នកសែងទាំងពីរឃើញ ច្បាស់ជារូបស្រី ប្រដាប់ដោយមាសពេជ្រពេញទាំងខ្លួន លាន់មាត់ទាំងពីរ
  ស្រី ទេតើ!
អ្នកនេសាទ យកចង្កៀងមកជិត មនុស្សប្រុសកម្លោះស្រាប់តែស្រែក ឡើង
  ម៉ានយ៉ាន ! ម៉ានយ៉ាន !អូនបង !
  កូនលោកអធិបតីឬ ?
  ហ្នឹងហើយ ។
នាងនៅតែមិនដឹងខ្លួន ។ អ្នកទាំងពីរលើកនាងរលាក់ឱ្យធ្លាក់ទឹក ទើបដាក់ផេ្ដកវិញ ចាប់ដៃ គ្រវីចុះឡើង រកភ្លើងមកកំដៅនាង ។
បនិ្ដចនាងដឹងខ្លួន ។ នាងបើកភ្នែកស្រាប់ តែឃើញ សូផាតទើបវាចាខ្សាវៗ
  សូផាតឬ ?
  ម៉ានយ៉ាអូនបង !
  ស្មានថាអ្នកបងស្លាប់បាត់យូរណាស់មកហើយ ។
  បងរស់នៅតែរាល់ថ្ងៃ ។ អញ្ជើញអូនសម្រាកកម្លាំងទៅណា កែវ ទំរាំនាងភ្ញាក់ឡើង នាងមានកម្លាំងនឹងនិយាយរឿងប្រាប់បងបនិ្ដច ។
នាងម៉ានយ៉ានខំធេ្មចលក់ ដើម្បីឱ្យមានកម្លាំង
សូផាតក្រោយដែលនាង ម៉ានយ៉ានដួលសន្លប់នៅភូមិថ្ម អ្នក គេចវេះពីផ្ទះអ្នកមេស្រុក សុខ មកនៅភូមិច្បារអំពៅមកសូមសំណាក់នឹង សម្លាញ់អ្នកម្នាក់ឈ្មោះ រ៉ក ជាអ្នកនេសាទត្រី ពីដើមរៀនអក្សរនៅវត្ដ ឧណ្ណាលោម ។ រ៉ក ក៏មព្រមទទួលបំបិទឈ្មោះខ្លួននៅក្នុងផ្ទះ ។ រ៉កក៏បានធើ្វតាមមក ។
សូផាត និយយាប្រាប់នាយ រ៉ក
  បង ! នាងនេះជាកូនចិញ្ចឹមលោកអធិបតីសេនា មានគុណក្រាស់លើខ្ញុំ ពីព្រោះតែខ្ញុំស្មានខុសថា នាងស្អប់ ខ្ពើមខ្លួនខ្ញុំ បានជារត់ចេញពីផ្ទះលោកអធិបតីមក នាងប្រាកដជាមានចិត្ដបេតី លើខ្ញុំ ។ រឿងនេះនៅភូមិថ្មជាភស្ដុតាងស្រាប់ ។
  ប្អូនអើយ ! រឿងមនុស្សស្រីហើយនឹងមនុស្សប្រុសចងចិត្ដនឹងគ្នា ហើយមិនដឹងតែសព្វខ្លួន មានច្រើនណាស់ !
បនិ្ដចនាង ម៉ានយ៉ាន បើកភ្នែកភ្ញាក់ ! សូផាតនិយាយ៖
  អូនគេងបនិ្ដចទៅណា៎ !
  ច៎ា ខ្ញុំមានកម្លាំងណាស់ហើយ ។
សូផាត ស្ទុះទៅដួសបបរដែលខ្លួនដាំទុក ទៅយកផ្លែឈើ
  អូនអញ្ជើញញាំបបរ ចេក !
ម៉ានយ៉ាន ញញឹមអញ្ជើញ សូផាត ឱ្យបរិភោគជាមួយនឹងនាង សូផាតក៏មធ្វើតាមបង្គាប់ ។
លុះបរិភោគសេ្រច សូផាត សួរនាងថា
  អូន ! ហេតុអ្វីក៏មនាងមកលង់ទឹកដូច្នេះ
ម៉ានយ៉ានមិនស្រដី ទើបសួរវិញថា
  ហេតុអ្វី ក៏មអ្នកបងរត់ចេញពីផ្ទះលោកឪពុកខ្ញុំ
  ! បងនិយាយប្រាប់ប្អូនឱ្យអស់ទៅចុះ បងស្មានមកថានាងស្អប់ ខ្ពើមលើរូបបងណាស់ មិនដឹងជាហេតុអ្វី ស្រាប់តែអូនគេចវេះពីមុខបង លែង និយាយលេងនឹងបង បងតូចចិត្ដនឹងខ្លួនបងដែលជាអ្នកខ្សត់ខ្សោយ ហើយហ៊ាន លួចមេត្រីលើនាង ។
  អ្នកបង ! នាងណាមួយដែលចេញពីបន្ទប់អ្នកបងមក ក្នុងវេលា ម៉េាងមួយភ្លឺយប់ថ្ងៃ១៤ កើត ខែចេត្រ ។
សូផាត នឹកឃើញ
  អូន ! ក្នុងវេលាយប់នោះ នាង អ៊ូរី ចូលក្នុងបន្ទប់បង បងអង្វរឱ្យចេញទៅវិញ ។
ម៉ានយ៉ាន ញញឹម
  តែស្វានិងចេក ក្អែកនិងពងមាន់ ។
ប្អូនបងលើកដៃមួយឡើង ! (សូផាត លើកដៃស្ដាំស្បថ ) ចិត្ដ មេត្រីរបស់បងមានតែរូបអូនមួយពិត ។
ម៉ានយ៉ានស្រក់ទឹកភ្នែក សូផាត ស្ទុះយកកូនកន្សែងមួយមកជូត ឱ្យនាងទើបនិយាយថា
  អ្នកបងក្រោយដែលអ្នកបងចាកចេញពីផ្ទះខ្ញុំមក មាន គេរើសបានខ្មោចមួយ អ្នកទាំងអស់គ្នាស្មានថាជាខ្មោចអ្នកបងបានទាំងយក ខ្មោចនោះមកដុតដារផង ក្រោយមកទៀតឪពុកខ្ញុំ​ ឱ្យខ្ញុំទៅ សំណាងដែល ខ្ញុំឥតចិត្ដគិតមេត្រីសោះ វេលាដែលរៀបការខ្ញុំ បម្រុងតែបំផ្លាញជីវិតបង់ក្នុងទឹកទនេ្លតាមអ្នកបង ដែលខ្ញុំស្មានថាជា លោតទឹកស្លាប់យូរមកហើយ ដោយសារប្អូន ។
សូផាត ស្ទុះទៅឱប ម៉ានយ៉ាន​ យំទាំងពីនាក់​ នេះគឺបុណ្យ ពេ្រង យើង។
  នាយ រ៉កនិយាយថា ខ្ញុំចេញទៅលក់ត្រីសិន។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)